• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កុមារកំព្រានៅស្រុកបន្ទាយមាស ខេត្តកំពត ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ នេះ លោកជំទាវលាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តកំពត បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ខេត្តកំពត ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តអូរជុំ ( ហៅវត្តព្រៃទន្លេ ) ។នាឱកាសនោះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ

ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងកុមារកំព្រារ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធី
កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ១០គីឡូក្រាម មី៥កញ្ចប់ ទឹកស៊ីអ៊ីវ២ដប អំបិល១កញ្ចប់ ស្កសរ១កញ្ចប់ ត្រីខ២កំប៉ុង ផ្លែសំរ៉ង១កញ្ចប់ ទឹកក្រូច៤កំប៉ុង សម្ភារសិក្សា (ប៊ិច សៀវភៅ បន្ទាត់ កាតាបស្ពៀយ) និងថវិកាមួយចំនួនផងដែរ៕