1/1

កិច្ចសម្ភាសន៍រវាង កាកបាទក្រហមកម្ពុជា ជាមួយស្ថានីយ៍ទូរទស្សន៍PNN
កក្រក ៖ ក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅកាន់ការប្រារព្ធខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាពនិងកាកបាទក្រហមកម្ពុជា» ខាងមុខនេះ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទូរទស្សន៍ភីអ៊ិនអ៊ិន PNN បានអញ្ជេីញលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីសន្ទនាថ្ងៃសៅរ៍របស់ទូរទស្សន៍PNN ស្តីពី «ដំណេីរការនៃការរៀបចំទិវា ៨ ឧសភា, សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩, ការងារមេរោគអេដស៍ ជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ, ការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា» ដែលនឹងចាក់ផ្សាយនៅវេលាម៉ោង ៧:០០ - ៩:០០ព្រឹក នាថ្ងៃសៅរ៍ ទី ៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។