• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជានិងក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានទទួលជួបជាមួយលោកជំទាវគ្រុយ លាងស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលមកធ្វើការពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជានិងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិជាមួយក្រុមការងារមហារីកមាត់ស្បូននៃក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ លោកជំទាវ គ្រុយ លាងស៊ីម បានមានប្រសាសន៍ថា “ដោយសារបច្ចុប្បន្ននេះ វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រានៃការឆ្លងជំងឺអេដស៍និងជំងឺស្វាយពីម្តាយទៅកូន មានការកើនឡើងជាងមុននៃដំណាក់កាលកូវីដ-១៩ ដោយមានការគិតគូអំពីការផ្សព្វផ្សាយឲ្យយល់ដឹងអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ទៅដល់យុវវ័យ ស្ត្រី” ។ ដោយមើលឃើញការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ របស់ប្រជាជនយើងនៅមានកម្រិតទាប និងមើលឃើញកាកបាទក្រហមកម្ពុជានិងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានកម្មវិធីអប់រំផ្សព្វផ្សាយអំពីសុខភាព មាតា ទារក និងកុមារ ពីការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍និងជំងឺស្វាយ ទើបក្រុមការងារមហារីកមាត់ស្បូននៃក្រសួងសុខាភិបាល សុំការសហការជាគ្នាក្នុងផ្សាព្វផ្សាយអំពីជំងឺអេដស៍និងជំងឺស្វាយ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ និងជំងឺមហារីកផ្សេងៗ ទៅដល់ប្រជាពលរដ្ឋទូទៅ។

លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើការឆ្លើយតបថា “យើងអាចសហការរួមគ្នា ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់របស់បងប្អូនប្រពលរដ្ឋ អំពីការទប់ស្កាត់ការចម្លង ជំងឺអេដស៍និងជំងឺស្វាយ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ និងជំងឺមហារីកផ្សេងៗ ដើម្បីលើកកម្ពស់របស់បងប្អូនប្រជាពលរដ្ឋយើង”។

លោកជំទាវអគ្គលេខាធិការរងទី១ បានបញ្ជាក់បន្ថែមទៀតថា “វិធីសាស្រ្តក្នុងកិច្ចសហការរួមមាន ៖ ការផ្សព្វផ្សាយដល់មូលដ្ឋានផ្ទាល់ ចូលរួមបណ្តុះបណ្តាលជួយគ្នា ចូលរួមកិច្ចពិភាក្សាបច្ចេកទេស ការធ្វើបទយកការណ៍ចាក់ផ្សាយតាមស្ថានីទូរទស្សន៍ផ្សេងៗ និងតាមរយៈការធ្វើវេទិការប្រចាំខែនៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ”៕