• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំ” បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២០ និងលើកទិសដៅបន្តឆ្នាំ ២០២១” ខេត្តរតនគីរី

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានបើកកិច្ចប្រជុំ” បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២០ និងលើកទិសដៅបន្តឆ្នាំ ២០២១” ក្រោមវត្តមាន ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាអនុសាខា ជាច្រើននាក់ នៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ។​ កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗរួមមាន៖

១. ឆ្លងរបាយការណ៍សកម្មភាព ២០២០ និងទិសដៅបន្ត ២០២១

២,ឆ្លងរបាយការណ៍ហិរញ្ញវត្ថុ ២០២០

៣. ពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២១

៤. បញ្ហាផ្សេងៗ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបីមានការរំខានពីវិបត្តិកូវីដ ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព។

បន្ទាប់មក អង្គប្រជុំបាន ដំណើការប្រជុំពិនិត្យកែសម្រួលខ្លឹមសារ និងអនុម័តលើឯកសារ សំខាន់ៗទៅតាមរបៀបវារៈ ទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក។