• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំអនទ្បាញ ស្តីពីការផ្សព្វផ្សាយខ្លឹមសារសេចក្តីព្រាងយុទ្ធសាស្ត្រកៀរគរមូលនិធិសាកល

ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងក្រុមជំនាញនៃនាយកដ្ឋានទំនាក់ទំនង បានចូលរួមកិច្ចប្រជុំអនទ្បាញ ស្តីពីការផ្សព្វផ្សាយខ្លឹមសារសេចក្តីព្រាងយុទ្ធសាស្ត្រកៀរគរមូលនិធិសាកល ២០៣០របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានតាក់តែងទ្បើងដោយមានសមាគមជាតិក្នុងសកលលោកចំនួន៣០ប្រទេសចូលរួម ក្នុងគោលបំណងប្រមូលផ្តុំមតិយោបល់ត្រទ្បប់ពីបណ្តាសមាគមជាតិនានា និងកែសម្រួលដើម្បីដាក់ជូនសុំការពិនិត្យនិងអនុម័តពីក្រុមព្រឹក្សាភិបាលសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម នាខែតុលាឆ្នាំ២០២១ខាងមុខនេះ។