• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញនៃការអនុវត្តការងារសុវត្ថិភាពសហគមន៍ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០

កក្រក​ ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០​ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជើញបូកសរុបក្នុង​កិច្ចប្រជុំស្តីពី​ «ការពិនិត្យឡើងវិញនៃការអនុវត្តការងារសុវត្ថិភាពសហគមន៍ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីទីស្នាក់កណ្តាល និងមន្ត្រីសាខា-អនុសាខា កាកបាទក្រហមកម្ពុជាខេត្ត-ស្រុក ដែលជាប្រតិបត្តិករនៃកម្មវិធីសុវត្ថិភាពសហគមន៍ចំនួន ១៥នាក់។

ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០១៩ កម្មវិធីសុវត្ថិភាពសហគមន៍ កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងអនុវត្តនៅខេត្តគោលដៅចំនួន៤ (ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ) បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គ្រួសារអតីតយុទ្ធជន និងគ្រួសារជនពិការ បានចំនួន ២៤៨គ្រួសារ ឱ្យមានជីវភាពប្រសើរឡើងតាមរយៈ ការប្រកបរបរអាជីវកម្មខ្នាតតូច ចិញ្ចឹមសត្វ ដាំដំណាំ។ល។ ទន្ទឹមនឹងនេះ សកម្មភាពអបរំផ្សព្វផ្សាយ ដើម្បីកម្ពស់សុវត្ថិភាពសហគមន៍ ស្តីពីការទប់ស្កាត់ មិនឱ្យមានការរងគ្រោះថ្នាក់ដោយសារមីន បានដល់ប្រជាជនគោលដៅចំនួន ១៨.៩៦៥នាក់ (ស្រ្តី ៩.៩៣៤នាក់ និងកុមារ ៦.៥៥៧នាក់)៕