• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីសកម្មភាពការងារមនុស្សធម៌ ស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅខណ្ឌមានជ័យ

នាព្រឹកថ្ងៃពុធ ទី​២២ ខែកក្កដា ឆ្នាំ២០២០នេះ​ នៅសាលប្រជុំសាលាខណ្ឌមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពីសកម្មភាពការងារមនុស្សធម៌​ ព្រមទាំងផ្សព្វផ្សាយណែនាំស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩​ ជាមួយយុវជនកាកបាទ​ក្រហមកម្ពុជា និងយុវជន​កាយរិទ្ធ សរុបចំនួន៦៣នាក់ ក្រោមវត្តមានលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខា និងលោក ឌី រ័ត្នខេមារុណ ​ប្រធានគណៈកម្មាធិការអនុសាខា​ ។នាឱកាសនោះ លោក ពេជ្រ កែវមុនី​​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ​ពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវការកោតសរសើរចំពោះប្អូនៗ​​ក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាចូលរួមជាមួយសកម្មភាពមនុស្សធម៌​​​​​​ ដែលនេះបង្ហាញឲ្យឃើញថា យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារសង្គម សាកសមជាកូនល្អ មិត្តល្អ សិស្សល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសកម្ពុជាយើងនាពេលអនាគត ។​ ទន្ទឹមនឹងនោះ​ លោកប្រធានកិត្តិយសអនុសាខា ក៏បានជម្រាបពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។

៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។

៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។

៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។

ចុងបញ្ចប់នៃកម្មវិធី លោកប្រធានកិត្តិយសអនុសាខា បានផ្តល់ថវិកាជូនយុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធ ចំនួន៦៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជនចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន សាប៊ូ២ដុំ ម៉ាស់១ប្រអប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕