• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកាសម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០នៅខេត្តរតនគីរី

នាព្រឹកថ្ងៃព្រហស្បតិ៍  ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យនិងពិភាក្សាការកៀគរថវិកា ដើម្បីចូលរួមអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាខា និងអនុសាខាក្រុងស្រុក សរុបចំនួន៤១ នាក់ ស្រី៧ នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងការចិត្តរបស់របស់ ឯកឧតត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង/ស្រុក ទាំង៩ ដែលបានចូលរួមយ៉ាងសកម្មភាពក្នុងការចូលរួមឧបត្ថម្ភ និងកៀរគរថវិកាបន្ថែមពី មន្ត្រីរាជការ និងសប្បុរសជន តាមអង្គភាព ស្ថាប័ននីមួយៗ ដើម្បីចូលរួម អបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។ ឯកឧត្តមក៏បានបន្តទៀតថា ការកៀងគររកថវិកានេះ គឺក្នុងគោលបំណង ចូលរួមមនុស្សធម៌ជាបន្តទៀត ដើម្បី ជួយ នឹងផ្ដល់ជូនដល់គ្រួសារក្រីក្រចាស់ជរា គ្មានទីពឹងទូរគតជន ក្មេងកំព្រា គ្រួសាររងគ្រោះដោយសារគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជាយើងនេះ។ ហើយសាខានៅធ្វើការអំពាវនាវ និងទទួលថវិកាសប្បុរសធម៌នេះ រហូតដល់ចុងឆ្នាំ ២០២០ បន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រធានបានអំពាវនាវដល់គណៈកម្មាធិការសាខា និងអនុសាខាក្រុងស្រុកទាំង ៩ និងមន្ទីរអង្គភាពទាំងអស់ សូមកុំភ្លេចខ្លួនត្រូវបន្តចូលរួមអនុវត្ត តាមណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការការពារជម្ងឺកូវីត១៩ ក៏ដូចជាផ្សព្វផ្សាយបន្តសារអប់រំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបន្តទៀត ដើម្បីចូលរួមទប់ស្កាត់នៅជម្ងឺកូវីត១៩ កុំឱ្យមានរលកទី ២ មកក្នុងសហគមន៍ និងប្រទេសកម្ពុជាយើងទៀត។

 

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០នេះ ថវិកាដែលបានទទួលពីសប្បុរសជន ក្នុង ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២០ បានចំនួន ១១៥.១១៥.៥០០រៀល  និង៨.៣៣០ ដុល្លារអាមេរិក៕