• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា របស់ខេត្តរតនគីរី

នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំប្រជុំផ្ទៃក្នុង តាមប្រព័ន្ធវីដេអូហ្ស៊ូម ស្តីពីការពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា ក្រោមវត្តមាន ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រី អនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិក សមាជិកាសាខា អនុសាខា ក្រុង ស្រុកទាំង៩ លោកនាយកសាខា មន្ត្រីសាខា សរុបចំនួន ២៦ នាក់ ស្រី ៦ នាក់ ដើម្បីពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ លើចំនុចសំខាន់ៗរួមមាន ទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ, វិស័យអាទិភាពទាំង៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបានជាធាតុផ្សំចូលរួមកិច្ចប្រជុំកសាងផែនការយុទ្ធសាស្ត្រ ២០២១-២០២៣ ជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាខេត្តចំនួន៦ ទៀត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នាពេលខាងមុខនេះ។