• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារ៩ ខែដើមឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារ ៩ ខែ ដើម ឆ្នាំ ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលើកទិសដៅអនុវត្តបន្ត ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខាខេត្ត រដ្ឋបាលសាលាខេត្ត

មន្ត្រីក្រុមប្រតិបត្តិសាខា និងលោក លោកស្រី តំណាង មន្ទីរអង្គភាព ជុំវិញខេត្ត អនុសាខាក្រុង ស្រុកទាំង ១៣ សរុបចំនួន ៧៣នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១-របាយការណ៍បូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ៩ ខែ ដើម ឆ្នាំ ២០២០ របស់សាខាកាកបាទ

ក្រហមកម្ពុជា ខេត្តព្រៃវែង

២-បទបង្ហាញស្តីពីលទ្ធផលនៃការចុះពិនិត្យស្ថានភាពជាក់ស្តែង របស់គ្រួសារដែលត្រូវទទួលផ្ទះ និងបង្គន់អនាម័យ

៣-ទិន្នន័យការផ្តល់នូវរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុ ប្រចាំខែ ត្រីមាស ឆមាស តាមអនុសាខាក្រុង ស្រុកទាំង ១៣

៤-ទិន្នន័យគណនីសន្សំសំច្ចៃ តាមអនុសាខាក្រុង ស្រុកទាំង ១៣

៥-បទបង្ហាញសេចក្តីព្រាងស្តីពីទិន្នន័យការកៀរគរថវិកាសមាជិកភាព និងថវិកាហឹបសង្គ្រោះប្រចាំឆ្នាំ ២០២០

៦-ទិវាអ្នកស្ម័គ្រចិត្ត ៥ ឆ្នូ ឆ្នាំ ២០២០ និងបូកសរុបការងារយុវជន

៧-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ឆ្នូ ឆ្នាំ ២០២០(ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងដល់កុមារដែលងាយរងគ្រោះដោយមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន ០៤ ស្រុក គឺ ស្រុកស្វាយអន្ទរ ពារាំង ព្រះស្តេច និងស្រុកកំពង់ត្របែក)។

៧-បញ្ហាផ្សេងៗ៕

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧកញ៉ា ក៏សូមឲ្យក្រុមការងារគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុកទាំង១៣ ត្រូវបន្តពួតដៃគ្នាដើម្បីធ្វើការងារមនុស្សធម៌នេះជាបន្តទៀតដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក និងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរ។