• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំ ត្រីមាសទី១ ឆ្នាំ២០២១

នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំ ត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ក្រោមវត្តមានឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និង មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាខេត្ត សរុបមានអ្នកចូលរួម ចំនួន ១៩នាក់ ស្រី ៧នាក់។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១.មតិសំណេះសំណាលបើកកិច្ចប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ

២.របាយការណ៍បូកសរុបលទ្ធផលសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ និងលើកទិសដៅអនុ វត្តបន្ត។

៣.របាយការណ៍កៀរគររកមូលនិធិដើម្បីអបអរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ“ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ”។

៤.មតិចូលរួមយោបល់របស់គណៈកម្មាធិការសាខា

៥.មតិបូកសរុបលទ្ធផលកិច្ចប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា ទោះបីមានការរំខានពីវិបត្តិកូវីដ ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព។

អង្គប្រជុំបានឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្ត ដែលមតិលើកឡើងរបស់គណៈកម្មាធិការសាខា លើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត ។

ឯកឧត្តមក៏បានសំណូមពរដល់ក្រុមប្រតិបត្តិសាខាបន្តយកចិត្តទុកដាក់និង ចលនាសប្បុរសជនចូលរួមឧបត្ថម្ភក្នុងឱកាសអបអរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០២១ និងសហការជាមួយអនុសាខាស្រុក-ក្រុង ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលរងគ្រោះសំដៅឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ គៀគរបន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង ៤ ឲ្យមានដំណើរការល្អស្របតាម អាណត្តិនៃការងារ ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម បានផ្តាំផ្ញើអោយសមាជិក សមាជិកា គណៈកម្មាធិការសាខា ត្រូវបន្តពួតដៃគ្នាដើម្បីធ្វើការងារមនុស្សធម៌នេះជាបន្តទៀត ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក និងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរ និងសូមអោយក្រុមការងារបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ២ចូលរួម ។