• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កិច្ចប្រជុំស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងពិធីប្រគល់ទទួលម៉ាស់ សម្ភារៈអប់រំផ្សព្វផ្សាយនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញាឆ្នាំ២០២១ កិច្ចប្រជុំស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ និងពិធីប្រគល់ទទួលម៉ាស់ សម្ភារៈអប់រំផ្សព្វផ្សាយស្តីពីកូវីដ-១៩ អំពីការងារ គ្រប់គ្រង់គ្រោះមហន្តរាយ ជូនអនុសាខាកាកបាទក្រហកម្ពុជា ក្រុងស្រុកទាំង១៤ នៃសាខាខេត្តបាត់ដំបង ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ចើញចូករួមពី គណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រចាំការអនុសាខា លោកនាយកសាលា គ្រូទីប្រឹក្សាយុវជនសរុប ៤៥នាក់ស្រី១២នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះក្នុងគោលបំណង ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ មន្រ្តីអនុសាខា កាកបាទក្រហមកម្ពុជា អំពីគោលគំនិតជាមូលដ្ឋានលើ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មន្រ្តីអនុសាខាសាខាអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្តនិងសហគមន៍យល់ដឹងពីមុខសញ្ញាគ្រោះថ្នាក់ភាពងាយរងគ្រោះ និងសមត្ថភាព យល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយយន្តការឆ្លើយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា,​ ផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ  និងបានប្រគល់សម្ភារៈដែលប្រគល់ក្នុងមួយជូនអនុសាខាក្រុងស្រុកទទួលបានរួមមាន៖ ម៉ាស់ក្រណាត់ ចំនួន ២កេស(១២០០ម៉ាស់)ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស,អាវពោង ១កេស សម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ពី និងពីការ ត្រៀមបង្ការ គ្រោះមហន្តរាយ ជាច្រើនមុខផងដែរ ។