• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់ខេត្តកោះកុង

នៅថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១​ ក្រោមវត្តមាន លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារ​ប្រតិបត្តិ​សាខា សរុបចំនួន ២៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​។​

កិច្ចប្រជុំ​នេះមានគោលបំណង ដើម្បីរាយការណ៍អំពីកាបូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាឆ្នាំ២០២០ លើកទិសដៅបន្តអនុវត្តផែនការបន្ត និងសិក្សាពីបញ្ហា​ប្រឈម​ដែលសាខា អនុសាខាបានជួបប្រទះកន្លងមកផងដែរ៕