• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការខ្លឹមសារ ឯកសារ ពិព័រណ៌ និងផ្សព្វផ្សាយ

នៅរសៀលថ្ងៃអង្គារ​ ទី​ ១៨​ ខែកុម្ភៈ​ ឆ្នាំ២០២០​ នេះ​ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ និងជាប្រធាន​អនុគណៈកម្មការ​ ខ្លឹមសារ​ ឯកសារ​ ពិព័រណ៌​ និងផ្សព្វផ្សាយ​ (អនុគណៈកម្មការទី១) នៃគណៈកម្មការរៀបចំខួបទី​ ១៥៧ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២០​ បានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី​២ នៃអនុគណៈកម្មការទី​១​ ដើម្បី​ពិភាក្សា​ ត្រួតពិនិត្យលើការងារដែលសម្រេចបាន​ និង​ ផែនការអនុវត្តបន្ត​របស់ក្រុមនីមួយៗនៃអនុគណ:កម្មការទី១​ ដេីម្បីឈានឆ្ពោះការរៀបចំខួបទី​ ១៥៧ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០២០ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤ សន្តិភាព​ -​ ខ្ញុំ​ ❤ កាកបាទក្រហមកម្ពុជា​» ដែល​នឹងចូលមកដល់ក្នុងពេលខាងមុខ។