• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំលើកទី១ ក្រុមការងារខ្លឹមសារ ព័ត៌មាន ផ្សព្វផ្សាយ រដ្ឋបាល ហិរញ្ញកិច្ច និងពិធីការ ដើម្បីត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

កក្រក​ ៖​ នៅរសៀលថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមការងារខ្លឹមសារ ព័ត៌មាន ផ្សព្វផ្សាយ រដ្ឋបាល ហិរញ្ញកិច្ច និងពិធីការ ដើម្បីត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ ដូចឆ្នាំ២០២០ដែរ កាកបាទក្រហមកម្ពុជាបានសម្រេចផ្អាកការប្រារព្ធមិទ្ទីងអបអរសាទរទិវា ៨ឧសភា ឆ្នាំ២០២១ ប៉ុន្តែកាកបាទក្រហមកម្ពុជា នៅតែបន្តអំពាវនាវ និងរង់ចាំទទួលស្វាគមន៍សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបរិច្ចាគធនធាន គាំទ្រដល់បេសកកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតជាបន្តទៅទៀត ជាពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិយើង។ ដូច្នេះ ដើម្បីសមស្របទៅនឹងបរិបទសកល ក៏ដូចជាបរិបទកម្ពុជា អង្គប្រជុំបានឯកភាពកំណត់យកប្រធានបទសម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២១នេះ គឺ “ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងសាងភាពធន់របស់សង្គមជាតិ” ដើម្បីគោរពសូមការឯកភាពពីសម្តេចកិត្តិព្រឹឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តល់នូវគោលគំនិតជូនសមាជិក-សមាជិកានៃអង្គប្រជុំ ក្នុងការរៀបចំផលិត​ ឯកសារវីដេអូ​ស្តីពីសមិទ្ធផល​របស់កាក​បាទក្រហមកម្ពុជា​, បទយកការណ៍​,​ កិច្ចសម្ភាសន៍,​ ការរៀបចំកិច្ចពិភាក្សារបស់យុវជន​-ល- ដើម្បីដាក់ក្នុងអង្គប្រជុំលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ដោយឡែក ចំពោះការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម កាកបាទក្រហមកម្ពុជា នឹងអនុវត្តរៀបចំប្រតិភូនាំយកទេយ្យទាន-ទេយ្យវត្ថុ ទៅប្រគេនវត្តចំនួន៧ រួមជាមួយការផលិតឯកសារកម្រងព្រះរាជសកម្មភាព​ ចម្រៀង​ និងរបាំថ្វាយព្រះពរ​រយៈពេល​ ៣​ថ្ងៃ​៕