
កិច្ចប្រជុំពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំសមាគមជាតិ អាស៊ីអាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom)ខាងមុខ
នារសៀលថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំសមាគមជាតិ អាស៊ីអាគ្នេយ៍ លើកទី១៨ តាមអនឡាញ (Zoom) ដើម្បីពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំសមាគមជាតិ អាស៊ីអាគ្នេយ៍ លើកទី១៨ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងមានការចូលរួមពី លោកជំទាវអគ្គលេខាធិការរងទី១ ឯកឧត្តមអគ្គលេខាធិការរងទី២ និងសមាជិក សមាជិកា សរុបចំនួន ១៧នាក់។
នៅក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល បំផុសនូវគោលគំនិតសំខាន់ៗដើម្បីរៀបចំរបាយការណ៍ និងចងក្រងខ្លឹមសារ ឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បញ្ជូនទៅក្រុមការងារអន្តរជាតិ ដើម្បីបង្ហាញសមិទ្ធផលសំខាន់ៗ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា៕