• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំពិភាក្សាសំណើសុំអញ្ជើញ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាសំណើសុំអញ្ជើញ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ធ្វើជាប្រធានគណៈកម្មាធិការសាខា ក្រោមវត្តមាន ឯកឧត្តម ខូយ រីដាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា  វត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ ឯកឧត្តម លោកជំទាវ លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ១២រូប ស្រី ៣រូប ក្រុមប្រតិបត្តិសាខា  ៤រូប ស្រី២រូប សរុបប្រមាណ ១៦ ពីធីនេះប្រារព្ធធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន÷

១/អានសារលិខិតលេខ ៦៣ កក្រក.ធធ ចុះថ្ងៃទី ១៣ ខែ តុលា  ឆ្នាំ២០២១ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយលោកស្រី កែវ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សាខា

២/ប្រសាសន៍ស្វាគមន៍បើកអង្គប្រជុំ និងដឹកនាំដោយ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា់។

៣/កិច្ចពិភាក្សាស្តីពីការអញ្ជើញ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត  ធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៥

៤/ប្រសាសន៍បូកសរុបនិងបិទអង្គប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ

៥/រៀបចំប្រតិភូ អញ្ជើញទៅធ្វើគារវកិច្ច និងស្វាគមន៍ ឯកឧត្តម ជាវ តាយ និងលោកជំទាវនៅសាខា។

នាឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាព្រមទាំងក្រុមប្រតិបត្តិសាខា ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពិភាក្សា លើកសំណើទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្រេចចាត់តាំងឯកឧត្តម អភិបាល ធ្វើជាប្រធានគណៈកម្មាធិការសាខា ដើម្បីអភិបាល និងគ្រប់គ្រងក្នុងអាណត្តិទី៥៕