• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំពិភាក្សាក្នុងការស្វែងរកថវិកាប្រចាំឆ្នាំ២០២១របស់សាខាកក្រកខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអង្គារ ទី៦  ខែមេសា  ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសាខា នាយក និងនាយករងសាខា ក្រោមវត្តមានឯកឧត្តម ខេង   ស៊ុម ប្រធានកិត្តិយសសាខា  ឯកឧត្តមអ៊ុំ  រាត្រី  ប្រធានគណៈកម្មាធិការសាខាកក្រកខេត្ត  ក្នុងគោលបំណង រិះរកវិធីសាស្ត្រគៀរគររកថវិកាដើមី្បទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងខេត្តនៅឆ្នាំ២០២១នេះ។ អនុវត្តតាមលិខិតណែនាំនិងសេចក្តីប្រកាសព័ត៌មានរបស់ថ្នាក់កណ្តាលកក្រក ក្នុងឆ្នាំ២០២១នេះ  ដោយបញ្ហាជំងឺឆ្លងរាតត្បាតកូវីដ-១៩ មិនអាចឲ្យសាខារៀបចំពិធីជួបជុំប្រមូលផ្តុំមនុស្សច្រើនក្នុងពេលតែមួយដូចឆ្នាំកន្លងទៅបាននោះទេ។

ដូច្នេះការរៀបចំប្រារព្ធមីទ្ទីងអបអរខួបលើកទី១៥៨ទិវាពិភពលោកកាកបាទក្រហម  អឌ្ឍចន្ទក្រហម ៨  ឧសភា ២០២១  ក្រោមប្រធានបទ”ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនិងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ត្រូវផ្អាកដោយបញ្ហាប្រឈមនិងជំងឺឆ្លងដូចបានរៀបរាប់ខាងលើ  ប៉ុន្តែការគៀរគរថវិកា សាខានូវតែបន្តធ្វើដូចឆ្នាំ២០២០ដដែល  ដូច្នេះគណៈកម្មាធិការសាខាបានឯកភាពគ្នាសម្រេចជ្រើសរើសយកវិធីសាស្ត្រសម្រាប់ប្រមូលថវិកាពីសប្បុរសជនតាមរូបភាពមួយចំនួនដូចខាងក្រោមៈ

១-ឯកឧត្តមប្រធានបានណែនាំដល់ក្រុមប្រតិបត្តិត្រៀមរៀបចំលិខិតអំពាវនាវក្នុងនាមសាខាហើយត្រូវចែកជូនតាមមុខសញ្ញាមាន

១-ថ្នាក់កិត្តិយសសាខា.

២-មន្ទីរ អង្គភាពនានាជុំវិញខេត្ត.

៣-សាលាក្រុង/ស្រុក.

៤-អាជីវករ/ពាណិជ្ជករ កាស៊ីណូនៅប៉ោយប៉ែត

៥-មន្ត្រីសង្ឃតាមក្រុង ស្រុក និងក្រុមសាសនានានាក្នុងខេត្ត

២- រៀបចំឲ្យមានក្រុមការងារប្រចាំការនៅសាលាខេត្តចាំទទួលថវិកាពីសប្បុរសជនដែលមានបំណងចង់បរិច្ចាគថវិកា    ។

៣- រៀបចំកម្មវិធីដើមី្បប្រគល់ ទទួលថវិកាពីមន្ទីរ អង្គភាពតាមពេលវេលាសមស្រប ។

កិច្ចការខាងលើនេះត្រូវរៀបចំនិងដំណើរការជាបន្ទាន់ ។