• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង ជូនគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង ជូនគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងក្រុមប្រតិបត្តិសាខា ក្នុងអាណត្តិទី៥ថ្មី ដោយ ព្រមទាំងមានការសម្រប់សម្រួលពី នាយក នាយិកា នៃនាយកដ្ឋានទាំង៥ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ២៨នាក់។ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ នាយក នាយិកា នាយកដ្ឋានជំនាញទាំង៥ នៃទីស្នាក់ការកណ្តាល បានធ្វើបទបង្ហាញអំពី ជំនាញ

និងបច្ចេកទេសរៀងខ្លួន តាមវិស័យស្នូលទាំង ៤ “គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, អភិវឌ្ឍន៍ស្ថាបន និងអភិវឌ្ឍធនធាន” របស់កាកបាទក្រហមកម្ពុជា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឯកភាពទទួលយកនូវមតិតម្រង់ទិស និងប្តេជ្ញាចិត្ត ក្នុងការដឹកនាំ និងគ្រប់គ្រងសាខា ក្នុងអាណត្តិទី៥នេះ ឲ្យកាន់តែមានថាមពល និងសក្តានុពល គ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងរដ្ឋបាលដែនដីខេត្តកំពង់ចាម និងជាលេខាធិការជូនគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕