• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៩ របស់កាកបាទក្រហមកម្ពុជា

នាល្ងាចថ្ងៃចន្ទ ទី០៨​ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សកម្មភាពការងារឆ្នាំ២០១៩​ របស់កាកបាទក្រហមកម្ពុជា​ ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤​ ក្រោមវត្តមានលោក​ ជិន​ ប៊ុនធឿន នាយកប្រតិបត្តិសាខា​​ ដើម្បីឲ្យអនុសាខាទាំងអស់កាន់តែបានយល់ដឹងបន្ថែមពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា​ សម្រាប់ផ្សព្វផ្សាយបន្ត​ និងជាពិសេសទុកជាមូលដ្ឋានសម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់​ ។នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន បាននាំមកប្រសាសន៍របស់​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានកោតសរសេីរ​ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ នៃអនុសាខាកាកបាទក្រហមខណ្ឌទាំង១៤​ ដែលបានខិតខំប្រឹងប្រែងបំពេញនូវកិច្ចការងារមនុស្សធម៌ក្នុងការជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះ​ បានទាន់ពេលវេលា​ និងប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន​ ។ ទន្ទឹមនឹងនេះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា​ តាមរយៈលោកនាយកប្រតិបត្តិសាខា​ បានជំរុញដល់អនុសាខាទាំងអស់បន្តអនុវត្តបំពេញការងារមនុស្សធម៌របស់ខ្លួនបន្ថែមទៀត​ ជាពិសេសរួមគ្នាសម្រាប់ទិសដៅការងារឆ្នាំ២០២០​​ និងឆ្នាំបន្តបន្ទាប់ កាកបាទក្រហមកម្ពុជា នឹងបន្តប្រមូលផ្តុំកម្លាំងមនុស្សធម៌​​ ដើម្បីសម្រេចឲ្យបាននូវទិសយុទ្ធសាស្ត្រទាំង៤​​ គឺ៖
១- រួមចំណែកសង្គ្រោះជីវិត កសាងភាពធន់មាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ
២- រួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារ បង្ការជំងឺឆ្លង និងអន្តរាគមន៍សុខភាពសាធារណៈគ្រាអាសន្ន
៣- លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌​​ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា
៤- ពង្រឹងការរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ​ ៕