• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តនៅខេត្តស្វាយរៀង

ដោយបានការប្រគល់ភារកិច្ចពីឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឱ្យលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត រួមជាមួយ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់ ដែលពិធីនេះប្រារព្ធធ្វើនាថ្ងៃចន្ទ ទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្នាក់ការសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖

-អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តត្រីមាសបន្ទាប់ដោយលោកនាយកសាខា

-មតិលើកឡើងរបស់គណៈកម្មាធិការសាខា អនុសាខាលើរបាយការណ៍ទាំង ២ និងទិសដៅការងារអនុវត្តបន្ត

-ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារបន្ត

-អនុសាសន៍ផ្សេងៗ និងបូកសរុបលទ្ធផលកិច្ចប្រជុំដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២២ ក៍ដូចជាបញ្ហាប្រឈមនានា ដែលសាខា  អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរ មួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។