• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាព្រឹកថ្ងៃចន្ទ ទី១  ខែមីនា  ឆ្នាំ២០២១នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  លោកស្រី ហង្ស  ណាវី  ប្រធានការិយាល័យសុខភាព  និងជានាយិកាអគារផ្កាម្លិះ បានប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19)  ជូនដល់បុគ្គលិក អ្នកស្មគ្រ័ចិត្តរបស់អគារសរុបចំនួន១០នាក់  ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ការពិនិត្យការងារដែលបានអនុវត្ត  និងទិសដៅអនុវត្តបន្ត

២-ផ្សព្វផ្សាយពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ថ្មី  និងវិធានការ ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  និង  ៣  កុំ

៣-ការរៀបចំប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅអគារផ្កាម្លិះ

៤-បញ្ហាផ្សេងៗ  ។

មានប្រសាសន៍នាឱកាសនោះ ក្នុងនាម លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា  លោកស្រី  ហង្ស  ណាវី  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បុគ្គលិក  អ្នកស្មគ្រ័ចិត្ត ទាំងអស់ ព្រមទាំងសូមឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់  ជាពិសេសរួមគ្នាបន្តអនុវត្តវិធានការ (៣ ការពារ និង ៣ កុំ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់បង្ការពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើង  ។

សូមបញ្ជាក់ថា ៖  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ  ៣.គម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល) និង ៣កុំ (១.កុំចូលទៅកន្លែងបិទជិត  គ្មានខ្យល់ចេញចូល  និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល  ២.កុំទៅកន្លែងមនុស្សច្រើនកុះករ  ៣.កុំប៉ះពាល់គ្នា  កុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម  )  ។

 

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ  ៕