• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នៅរសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២២ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខាសរុបចំនួន១៩នាក់។ អង្គប្រជុំបានតាមដានស្តាប់នូវ ៖

១,របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ១១ ខែឆ្នាំ ២០២២ និងទិសដៅការងារបន្ត របស់សាខា ឆ្នាំ ២០២៣,

២, របាយការណ៍ ស្តីពីចំណូល ចំណាយ គិតត្រឹមថ្ងៃ៣១-១០-២០២២ របស់សាខា និង

៣ -ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការអភិវឌ្ឍសកម្មភាពការងាររបស់សាខា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខាក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា រយៈពេល១១ខែ ឆ្នាំ២០២២នេះ ក្នុងបរិការណ៍ ដែលការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ មានសភាពធូរស្រាល បង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផលល្អ ពិសេសការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា – ការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជនអ្នកស្ម័គ្រចិត្តកក្រក – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលាស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា ” ។

ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ ការទូទាត់ អោយមានតម្លាភាព និងគណនេយ្យភាព ។