• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅសាលប្រជុំសាខា រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅភារកិច្ចបន្ដ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធាន និងតំណាងសមាជិក សមាជិកាអនុសាខាទាំង៧ ក្រុង/ស្រុក ប្រធាន អនុប្រធានក្រុមការងារប្រចាំមន្ទីរអង្គភាព ក្រុមប្រតិបត្តសាខា សរុប២៣នាក់។ ​ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១.បង្ហាញរបាយការណ៍សង្ខេបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២

២.បង្ហាញចំណូល-ចំណាយ ឆមាសទី១ ឆ្នាំ២០២២ ៣.ពិនិត្យ និងពិភាក្សា របាយការណ៍ចំណូល-ចំណាយ ឆមាសទី១ ឆ្នាំ២០២២

៤.ការបង្ហាញសេចក្តីព្រាងផែនការចំណាយត្រីមាសទី៣ ឆ្នាំ២០២២

៥.ការងារផ្សេងៗ