• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តនៅខេត្តកំពត

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបាន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកផែនការសម្រាប់ឆមាស ទី២ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ ឯកឧត្តម លោកជំទាវ  លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានកិត្តិយស ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៩ មន្ត្រីប្រតិបត្តិសាខា សរុបប្រមាណ៣៨រូប  ស្រី១១រូប ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំទុរេនខេត្តកំពត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន÷

១/មតិបើកកិច្ចប្រជុំដោយ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ។

២/ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ។

៣/ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ ។

៤/ថវិកាចូលរួមរបស់សប្បុរសជនក្នុងទិវា ៨ឧសភា ឆ្នាំ២០២១ ។

៥/ សេចក្តីផ្សេងៗ

– ការរៀបចំសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុងបូកគោ និងពិនិត្យកែសម្រួលសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨ ។

– មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ ។

៦/មតិបូកសរុប និងបិទកម្មវិធី ដោយឯឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា ។

នាឱកាសនោះ ឯកឧត្តមជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក  ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុកទាំង៩  ព្រមទាំងក្រុមប្រតិបត្តិសាខា ដែលកន្លងមក បានយកចិត្តទុកដាក់បំពេញសកម្មភាពការងារមនុស្សធម៌បានយ៉ាងល្អប្រសើរ ឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយសូមអោយខិតខំធ្វើសកម្មភាពការងារមនុស្សធម៌នេះឲ្យបានកាន់តែច្រើនជាងមុន ។ ឯកឧត្តមប្រធានក៏បានបញ្ជាក់អំពីថវិកាដែលសប្បុរសជនបានបរិច្ចាគជូនដល់សាខាក្នុងឱកាសទិវា៨ឧសភា ឆ្នាំ២០២១ នេះបានចំនួនសរុបប្រមាណ៤៣៩.៩០០ដុល្លារអាមេរិក(បួនរយសាមសិបប្រាំបួនពាន់ប្រាំបួនរយដុល្លារអាមេរិក)ផងដែរ៕