• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សាខា​ កក្រក​ ខេត្តកំពង់ស្ពឺ​ ៖​ ព្រឹកថ្ងៃ​ព្រហស្បត៍​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​ ១៤​ ខែមករាឆ្នាំ២០២១​ ឯកឧត្តម​ សុខ​ ភា​ អនុប្រធានគណ:កម្មាធិការសាខា​ តំណាងឯកឧត្តម​ វ៉ី​ សំណាង​ ប្រធានគណ:កម្មាធិការសាខា​ បានដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបាន​ ឆ្នាំ២០២០​ និងលើកទិសដៅបន្តឆ្នាំ២០២១​ របស់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ និងមានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ សមាជិក​ សមាជិកាគណ:កម្មាធិការសាខា​ ប្រធាន អនុប្រធានគណ:កម្មាធិការអនុសាខាស្រុកក្រុងទាំង៨​ និងក្រុមប្រតិបត្តិសាខា សរុបចំនួន​ ២៣នាក់​ ស្រី៧នាក់​ ស្ថិតនៅសាលាប្រជុំសាខាកាកបាទក្រហមម្ពុជា​ ខេត្តកំពង់ស្ពឺ​ ។

ក្នុងកិច្ចប្រជុំនេះមានគោលបំណង៖

១.ដើម្បីពិនិត្យមើលរបាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល 1 ឆ្នាំ ២០២០និងទិសដៅឆ្នាំ ២០២១

២.របាយការណ៍ចំណូលនិងចំណាយឆ្នាំ ២០២០ និងការព្យាករណ៍ថវិកាឆ្នាំ ២០២១

៣.ការស្នើសុំអនុម័តលើផែនការថវិកាសម្រាប់ចំណាយអតិភាពឆ្នាំ២០២១(ការចូលរួមមតិរបស់សមាជិកសមាជិកា នៃកិច្ចប្រជុំ)

៤.សេចក្តីសម្រេចស្តីពីការប្រព្រឹត្តទៅរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺអាណត្តិទី ៥ ឆ្នាំ ២០១៩ឆ្នាំ ២០២៥

៥.និងត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០២១