• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំបូកសរុបការងារ៩ខែក្នុងឆ្នាំ២០២០ និងទិសដៅការងារបន្តក្នុងត្រីមាសទី៤ របស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារ៩ខែក្នុងឆ្នាំ២០២០ និងទិសដៅការងារបន្តក្នុងត្រីមាសទី៤ ដោយមានការចូលរួមពី មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត ទីស្នាក់ការកណ្តាលទាំងអស់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសង្ខេតលទ្ធផលការងាររបស់នាយកដ្ឋានទាំង៥ ដែលបានបំពេញការងារក្នុងរយៈពេល៩ខែ

ក្នុងឆ្នាំ២០២០កន្លងមក និងបានឲ្យមន្ត្រីនៃនាយកដ្ឋាននីមួយៗបានឡើងបញ្ជេញមតិ និងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីរកដំណោះស្រាយ ដើម្បីឲ្យការងាររបស់យើងអនុវត្តបានកាន់ប្រសើរជាងមុន និងមានប្រសិទ្ធភាព។ លោកជំទាវអគ្គលេខាធីការ បានណែនាំបន្ថែមអំពីទិសដៅការងារបន្តសម្រាប់ត្រីទី៤ផងដែរ។

 

 

 

 

+11