• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំត្រៀមអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំកិច្ចដើម្បីរៀបចំចុះផ្សព្វផ្សាយចំនួន ២ក្រុម និងប្រគល់សម្ភារៈផ្សព្វផ្សាយដល់ក្រុមការងារអំពីវិធានការទប់ស្កាត់ និងការការពារការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩(COVID-19) តាមអនុសាខាទាំង១២ និងប្រគល់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដល់គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាក្រុងព្រៃវែង ក្នុងនោះរួមមាន៖ អាល់កុល សាប៊ូដុសខ្លួន ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ សម្រាប់ចែក និងផ្សព្វផ្សាយបន្តនៅតាមក្រុងស្រុកនីមួយៗ ជាមួយអាជ្ញាធរស្រុក ឃុំ សង្កាត់ និងភូមិ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី សាខា អនុសាខា ។ ឯកឧត្តមឧកញ៉ាបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីត១៩ ក្នុងខេត្តព្រៃវែង ព្រមទាំងសូមឲ្យបងប្អូនមន្ត្រី បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់
ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

ចុងបញ្ចប់ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានណែនាំដល់មន្រ្តីសាខា អនុសាខា ដែលត្រូវចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនអោយបានខ្ពស់ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕