• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំត្រួតពិនិត្យការងាររយ:ពេល១០ខែ និងទិសដៅការងារបន្តចំពោះមុខ ក្នុងឆ្នាំ២០២១

នៅរសៀលថ្ងៃចន្ទ  ទី១៥  ខែវិច្ឆិកា  ឆ្នាំ២០២១ នៅទីស្នាក់ការសាខា កក្រក ខេត្ត បាបរៀបចំកិច្ចប្រជុំគណ:កម្មាធិការសាខា កក្រក ក្រោមវត្តមានឯកឧត្តមអ៊ុ  រាត្រី  ប្រធានគណៈកម្មាធិការសាខា ដើម្បីពិនិត្យមើលលទ្ធផលការងារអនុវត្តបាន បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងពិភាក្សាលើផែនការការងារត្រូវអនុវត្តបន្តនៅចុងឆ្នាំ២០២១នេះ តើសាខាអាចអនុវត្តការងារអ្វីបាន ? ពិសេសចំពោះ ការងារដែលសាខាមិនបានអនុវត្តចប់ តាមផែនការគ្រោងទុកក្នុងឆ្នាំ២០២១  ។  កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ  លោក  លោកស្រីក្នុងគណៈកម្មាធិការសាខា ចំនួន៩នាក់ស្រី២នាក់និងក្រុមប្រតិបត្តិសាខាចំនួន  ៩នាក់  ស្រី៤ នាក់។   ក្នុងកិច្ចដំណើរការ  លោកនាយកសាខាបានរាយការណ៍ជូនអង្គប្រជុំជ្រាប ពីលទ្ធផលការងារសម្រេចបាន ការងារហិរញ្ញវត្ថុសាខារយ:ពេល១០ខែ បញ្ហាជួបប្រទះ និងទិសដៅការងារសំខាន់ៗត្រូវអនុវត្តបន្ត ក្នុងបរិបទកូវីដ~១៩ ។ ក្នុងរយ:ពេលអនុវត្តផែនការសាខាឆ្នាំ២០២១នេះ សាខាជួបនូវបញ្ហាលំបាកជាមូលដ្ឋានចំនួន៣គឺ:

១-ការរាតត្បាតជំងឺកូវីដ~១៩ ក្នុងព្រឹត្តការសហគមន៍ ២០កុម្ភ: ដែលធ្វើឱយការងារឆ្នាំ២០២១មិនអាចអនុវត្តបានតាមការគ្រោងទុក។

២-ការចួលរួមគាំទ្រជាថវិកា សម្ភារ:ពីសប្បុរសជនមានការថយចុះជាងឆ្នាំមុន តែថវិកាប្រមូលបានប្រហាក់ប្រហែលឆ្នាំមុនដែរ។

៣- សមត្ថភាពបំពេញការងាររបស់មន្ត្រីអនុសាខា កក្រក ក្រុង ស្រុក មិនទាន់បានរលូននិងស្មើដៃគ្នារវាងអនុសាខាមួយទៅអនុសាខាមួយទៀត។

ចំពោះទិសដៅការងារត្រូវអនុវត្តបន្តចុងឆ្នាំ២០២១មាន១១ចំណុច

ដែលអង្គប្រជុំបានឯកភាពជាឯកឆន្ទឱយអនុវត្តបន្តទៅតាមសភាពជាក់ស្តែង ព្រោះសង្កេតឃើញថា ផលប៉ះពាល់ពីជំងឺកូវីដ~១៩ ក្នុងពេលបច្ចុប្បន្នមានការថយចុះបណ្តើរៗហើយ ក៏ប៉ុន្តែការអនុវត្តការងារត្រូវប្រតិបត្តិតាមវិធានការណ៍សុខាភិបាលជានិច្ច កុំប្រហែសឱយសោះ។