• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំតាមអនឡាញ (Zoom)ត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន

នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តតាកែវ និងខេត្តកំពង់ចាម ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃការត្រៀមរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» នៅខេត្តតាកែវ និងខេត្តកំពង់ចាម។

ក្នុងខែតុលា ឆ្នាំ២០២១នេះ សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិផ្តោតលើ ៖

ទី១. ការអប់រំផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន​ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» នៅខេត្តតាកែវ និងខេត្តកំពង់ចាម។

ទី២. ការផលិតបទយកការណ៍ស្តីពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។

ទី៣. ការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិលើកទី ២២ ក្រោមប្រធានបទ ៖ «សារសំខាន់នៃការលេបថ្នាំប្រឆាំងមេរោគអេដស៍ បានជាប់លាប់ និងការគោរពតាមវេជ្ជបញ្ជាត្រឹមត្រូវ»៕