• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន ស្តីពី ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍នៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី ២៤​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន​ស្តីពី​ការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍​ ក្រោមវត្តមាន​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ ដែលកិច្ចប្រជុំនេះរៀបចំឡើងដោយយោងតាមអនុស្សារណៈនៃការយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងអង្គការសកម្មភាពដើម្បីកុមារ​ ស្តីពី​ ការចូលរួមសកម្មភាពមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា​ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី​ លោក​ លោកស្រីជាអ្នកសារព័ត៌មានមកពីតាមស្ថាប័នអង្គភាពចំនួន៧​ សរុបចំនួន១២នាក់​ ។

នាឱកាសនោះ​ លោក ជិន ប៊ុនធឿន ​ លោកបានលើកឡើងថា​ ដោយបច្ចុប្បន្នបច្ចេកវិជ្ជាមានការរីកចម្រើន​ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត​អនឡាញមានគ្រប់ទិសទី​ ជាពិសេសក្នុងស្រទាប់យុវវ័យ​ កុមារ​ ក្នុងនោះក៏យើងមិនអាចដឹងថាការប្រើប្រាស់បានត្រឹមត្រូវ រឺមួយក៏មិនត្រឹមត្រូវអាចចាញ់បោក​ជនខិលខូចដែលមានបំណងមិនល្អអូសទាញកុមារ យុវវ័យឲ្យលង់ និងជឿតាមការលួងលោមដោយរូបភាពណាមួយ​ ដូចនេះហើយទើបថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសហការជាមួយអង្គការសកម្មភាពដើម្បីកុមារ​ រៀបចំកិច្ចប្រជុំនេះឡើងដើម្បីពិភាក្សា​ ចែករំលែកបទពិសោធន៍​ និងបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​ និងយន្តការរាយការណ៍តាមប្រព័ន្ធអុីនធឺណិត​ (Internet Hotline)​ ជាមួយបងប្អូនអ្នកសារព័ត៌មាន​ ដែលជាអ្នកផ្សព្វផ្សាយយ៉ាងសំខាន់​ ក្នុងការបញ្ច្រាបទៅកាន់មហាជនគ្រប់ស្រទាប់ សំដៅរួមគ្នាបង្ការកុមារ​ យុវវ័យពីហានិភ័យនានាតាមប្រព័ន្ធអនឡាញ​ ។

សូមបញ្ជាក់ថា៖​ ក្នុងកិច្ចប្រជុំនេះបានលើកយកប្រធានបទមក​ពិភាក្សា​ និងចែករំលែករួមមាន៖

-​ ការយល់ដឹងពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ​ (និយមន័យ​ ស្ថានភាព​ និងកត្តាបង្កហានិភ័យ)

-​ ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​ និងកលល្បិចលួងលោមរបស់ជនសង្ស័យ

-​ ប្រវត្តិបណ្តាញរាយការណ៍ពិសេសតាមអ៊ីនធឺណិត​

-​ ហេតុអ្វីអ្នកត្រូវរាយការណ៍ករណីសង្ស័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ​?

-​ តើត្រូវរាយការណ៍ដោយរបៀបណា​?

-​ តើការរាយការណ៍របស់អ្នកនឹងត្រូវឆ្លើយតបដោយរបៀបណា​?

-​ សំណួរ​ និងចំលើយ​ ៕