• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំគណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈកម្មា ធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈកិត្តិយសអនុសាខា ក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិសាខា ដែលមានរបៀបវារៈដូចខាងក្រោម៖

១-ឆ្លងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ រយៈពេល ៩ ខែ ឆ្នាំ២០២០

២-ឆ្លងផែការត្រីមាសទី៤ ឆ្នាំ២០២០ និងផែនការឆ្នាំ២០២១

៣-ឆ្លងសមាសភាពគណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុក ទាំង៨

៤-ត្រៀមសម្ពោធស្នាក់ការអនុសាខាចំនួន ៣ (អនុសាខាត្បែងមានជ័យ,គូលែន និងជ័យសែន )

៥-ផ្សេងៗ

នៅឱកាសនោះដែរឯកឧត្តមប្រធានអង្គប្រជុំ បានផ្តាំផ្ញើអោយមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការបំពេញ ការងារមនុស្សធម៌ ធ្វើយ៉ាងណាធ្វើការជួយប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះអោយបានទាន់ ពេលវេលា។