• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំក្រុមប្រតិបត្តិការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមអនឡាញ (Zoom)

នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំក្រុមប្រតិបត្តិការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមអនឡាញ (Zoom) ដើម្បីពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិខែកញ្ញា តុលា វិច្ឆិកា និង ឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២១ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន ១៣នាក់។ នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល បំផុសនូវគោលគំនិតសំខាន់ៗដើម្បីផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិជាបន្តបន្ទាប់ ក៏ដូចជារៀបចំផែនការតទៅមុខទៀត សំដៅធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕