• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កិច្ចប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃអង្គារ​ ទី២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំការងារប្រចាំខែ​ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសរួមមាន៖​ អស់លោក​ លោកស្រីជានាយករង​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ មន្ត្រីប្រតិបត្តិសាខា​ សរុបចំនួន​ ២៧នាក់​ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ការពិនិត្យការងារដែលបានអនុវត្ត​ និងទិសដៅអនុវត្តបន្ត

២-ការពង្រឹងប្រសិទ្ធភាពរបៀបរបបការងារ​

៣-ពិនិត្យមើលលើគម្រោងដែលអាចអនុវត្តស្របពេលស្ថានភាពប៉ះពាល់ដោយសារជំងឺកូវីដ១៩(Covid-19)​

៤-ផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី​ និងវិធានការ​ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ និង​ ៣​ កុំ​

៥-ស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅទីស្នាក់ការសាខា​ ។

មានប្រសាសន៍នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់មន្ត្រីប្រតិបត្តិសាខា​ទាំងអស់​ ព្រមទាំងសូមឲ្យអស់លោក លោកស្រីទាំងអស់ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តាមរយៈការបន្តអនុវត្តវិធានការ (៣ ការពារ និង ៣ កុំ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ព្រមទាំងបន្តសហការជាមួយអនុសាខា​ អាជ្ញាធរមូលដ្ឋាន​ និងផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ​គ្រប់ស្រទាប់ ។

### ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រើនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដើម​ )​ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យសូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕