• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កិច្ចប្រជុំការងារបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានបើកកិច្ចប្រជុំការងារបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ក្រោមវត្តមានឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត នៅទីស្នាក់ការសាខានិងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាខេត្ត សរុបមានអ្នកចូលរួមចំនួន១៦នាក់ ស្រី៤នាក់។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១.មតិសំណេះសំណាលបើកកិច្ចប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ

២.របាយការណ៍បូកសរុបលទ្ធផលសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ និងលើកទិសដៅអនុ វត្តបន្ត។

៣.ផ្សព្វផ្សាយស្តីពីការកៀរគររកមូលនិធិដើម្បីអបអរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ“ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ”។

៣.បទបង្ហាញអំពីផែនការ ការកៀរគររកមូលនិធិដើម្បីអបអរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២១ តាមមន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាក្រុងស្រុកទាំង ១៣។

៥.ស្នើសុំអនុញ្ញាតឆ្លងនូវ កាលបរិច្ឆេទនៃការចេញលិខិតអំពាវនាវ ដល់មន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុក និងសប្បុរសជន ដើម្បីកៀរគររកមូលនិធិចូលរួមអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

៦.មតិចូលរួមយោបល់របស់គណៈកម្មាធិការសាខា

៧.មតិបូកសរុបលទ្ធផលកិច្ចប្រជុំ ឯកឧត្តម ឧកញ៉ា បានផ្តាំផ្ញើអោយសមាជិក សមាជិកា គណៈកម្មាធិការសាខា ត្រូវបន្តពួតដៃគ្នាដើម្បីធ្វើការងារមនុស្សធម៌នេះជាបន្តទៀត ដើម្បីជួយប្រជាពលរដ្ឋជួបទុក្ខលំបាក និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជាយើងនេះផងដែរ និងសូមអោយក្រុមការងារបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​។