• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តកោះកុង

នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារបាន ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន១៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ម៉ាស់ចំនួន៧០០ម៉ាស់ សាប៊ូដុំ ២០ ដុំ នៅផ្សារ សហគមន៍ពាមក្រសោប ទីសាធារណៈ និងតាមខ្នងផ្ទះ ស្ថិតនៅ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប៣០នាក់ ស្រី១៣នាក់។នាឱកាសនេះលោកប្រធានកិត្តិយសអនុសាខា និងក្រុមការងារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។
ក្រុមការងារបានចុះផ្សព្វផ្សាយនិងងចាក់សារអប់រំតាមឃោសនាសព្ទមានៈកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ លើទីតាំងសំខាន់ចំនួន ២ រួមមាន៖ ផ្សារសហគមន៍ពាមក្រសោប និងភូមិ១ ភូមិ២ ឃុំពាមក្រសោប តាមតូបចំនួន ១០តូប និងខ្នងផ្ទះបានចំនួន ៣០០ខ្នងផ្ទះមានប្រជាជនចូលរួមសរុប ៧០០នាក់ ស្រ្តី ៤២០នាក់។