• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃពុធ ទី ១ ខែមេសា ឆ្នាំ​២០២០ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកពេជ្រាដា បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី COVID-19 ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ ស្មើនឹង ២២នាក់ (ស្រី ១០២នាក់) ដែលដឹកនាំដោយលោក វណ្ណា ម៉ាប់ ប្រធានគណៈកម្មាធិការ​អនុសាខា និងមាន​ការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា មន្ទីរ អង្គភាពពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដែលប្រព្រឹត្តទៅនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ លោកប្រធាន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារអបរំដូចតទៅ៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ