• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តកំពង់ធំ

នៅថ្ងៃអង្ការ​ ទី៣១ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវលំគន្ធារីអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការសាខាបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ចែកសាប៊ូលាងដៃ ទឹកអាលកុលហ្សែល រទេះពិការ កន្ថោរសម្រាប់ជនពិការ និងផ្តល់អំណោយមនុស្សធម៌ដល់ចាស់ជរាគ្មានទីពឹង ស្រី្តមេម៉ាយ កូនច្រើន និងគ្រួសារខ្វះខាត ចំនួន៧គ្រួសារ និងស្រ្តីសម្រាលកូនចំនួន២គ្រួសារ នៅតាមមណ្ឌលសុខភាពចំនួន៤កន្លែងក្នុងខេត្តកំពង់ធំ រួមមាន ស្រុកសណ្តាន់១កន្លែង ស្រុកបារាយណ៍១កន្លែង និងស្រុកសន្ទុក២កន្លែង។នាឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទៅដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១/និយមន័យករណីសង្ស័យជំងឺកូវីដ-១៩
២/បង្ការជំងឺផ្លូវដង្ហើម ផ្តើមចេញពីអ្នក
៣/វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩
៤/របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ដើម្បីបង្ការជំងឺកូវីដ-១៩ និងខ្លឹមសារសម្រាប់បិទ វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ (ឧបត្ថម្ភដោយ UNICEF តាមរយ:កាកបាទក្រហមកម្ពុជា)។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖
អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺតចំនួន៣ និងសាប៊ូចំនួន៤ដុំតូច។

ជាមួយគ្នានោះសាខាបានបិទ Poster តាមទីប្រជុំជន និងតាមខ្នងផ្ទះប្រជាជនក្នុងស្រុកទាំងបីខាងលើអស់ចំនួន៩៣ផ្ទាំង និងអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះបានចំនួន ៦៨ខ្នងផ្ទះមានប្រជាជនចូលរួមសរុបចំនួន ១០៣នាក់ផងដែរ៕