• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងឯកឧត្តមឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល ពាមជរ និងស្រុកបាភ្នំ បានចំនួន ៨០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ៣៧៥នាក់ ស្រី ២១៥នាក់ នៅក្នុងឃុំចំនួន ៥ ស្មើនិង ១៤ភូមិ និងបានបិទផុស្ទ័រ អស់ចំនួន ១៣៥សន្លឹក ។

នាឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ក្នុងនោះសម្ភារៈដែលសាខា បានផ្តល់ជូនរួមមានៈ
-អនុសាខានីមួយៗទទួលបាន៖ អាល់កុល ៨លីត្រ ផុស្ទ័រ ១៥សន្លឹក សាប៊ូ ៨ដុំតូច។
-គ្រួសារដែលបានទទួលការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ទទួលបាន៖ អង្ករ ២៥គ.ក ត្រី ខ ១យួរ សាប៊ូ ១ដុំ និងអាវចំនួន ៥។
-អ្នកស្ម័គ្រចិត្តទទួលបាន៖ អាល់កុល ២៥០ml និងសាប៊ូ ១ដុំ។