• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរួមជាមួយសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចំនួន ១៦២គ្រួសារ នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករឭក ។ ឯកឧត្តមបន្តថា សម្ដេច តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្ដមបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញៗរងចាំពិនិត្យ តាមដានសុខភាពជាប្រចាំ។
ឯកឧត្ដមបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងបើមានចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រក្នុង១គ្រួសារទទួលបាន៖ អង្គរ ២៥ គីឡូក្រាម ,ក្រមា១ ,សាប៊ូ ៤ដុំ ,សាប៊ូម្សៅ ១គីឡូក្រាម ,មី ១កេស និងថវិកាចំនួន ៣ម៉ឺនរៀល ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភជូនអ្នករងគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងម្ខាងនូវថវិកាចំនួន ១លានរៀល ,ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ បានជួយឧបត្ថម្ភបន្ថែមជើងសិប្បនិម្មិតចំនួន១ ជូនដល់ជនរងគ្រោះខាងលើផងដែរ ៕