
ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២០ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានចុះសួរសុខទុក និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅចំនួន២០ គ្រួសារ រស់នៅក្នុងឃុំចំនួន ៤គឺឃុំបួរ ឃុំបារាំងធ្លាក់ ឃុំពេជ្រចិន្តានិងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដដំបង ដែលរងគ្រោះកាលពីថ្ងៃទី២០-២៦ ខែមីនាឆ្នាំ២០២០កន្លងទៅ ។ ដែលពិធីប្រារព្វធ្វើនៅសាលាឃុំបួរស្រុកភ្នំព្រឹក។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្ដម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញៗរងចាំពិនិត្យតាមដានសុខភាពជាប្រចាំ។
ឯកឧត្ដមបណ្ឌិតបានជំរុញឲ្យអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងបើមានចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សម្ភារៈត្រូវផ្តល់ជូនក្នុងគ្រួសារ០១គ្រួសារៗទទួលអំណោយបាន៖អង្ករ២៥kg មី២០កញ្ចប់.ភួយ១.ក្រមា១.ទឹកសុទ្ធ១ធុង.អាវយឺត១.សាប៊ូដុសខ្លួន១ដុំ.សំពត់តង់១និងថវិកាមួយចំនួនផងដែរ។ដោយឡែកអនុសាខាស្រុកភ្នំព្រឹក ទទួលបានទឹកអាកុល១០ដប(ចំណុះ៣៥០ml)សាប៊ូចំនួន២១ដុំអាវយឺតចំនួន២០ខិតបណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់និងការរីករាលដាលនៃជំងឺកូវីដ១៩COVID-19 ចំនួន១០ផ្ទាំង ចំពោះក្រុមកាកបាទក្រហមឃុំទាំង៥ទទួលបានសាប៊ូ ១០ ដុំទឹកអាល់កុចំណុះ៣៥០mlចំនួន៤ដបផូស្ទ័រខិតផ្សព្វផ្សាយCOVID-19 ចំនួន ១០ សន្លឹកអាវយឺត ចំនួន៤ និងថវិកាមួយចំនួនផងដែរ។