• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ជូនដល់ពលករខ្មែរទើបមកពីប្រទេសថៃ

នារសៀលថ្ងៃអង្គារ ទី ២៤ខែមីនាឆ្នាំ ២០ ២០នេះ សាខាកាកបាទក្រ​ហមកម្ពុជា បាត់ដំបង បានសហកាជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំ ផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ជូនដល់ អាជ្ញាធរភូមិ សង្កាត់និងប្រជាពលរដ្ឋដែលជាពលករខ្មែរទើបមកពីប្រទេសថៃ ក្នុងបរិវេនសាលាបឋម​សិក្សាតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម វឿង ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាតំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការចូលរួមពី លោក លោកស្រីគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត ប្រជាពលរដ្ឋសរុប ៤៤នាក់ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វឿង ប៊ុនរ៉េត បានសំណូមពរដល់ លោក លោក ស្រី គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត ប្រជាពលរដ្ឋបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាព រួមគ្នាទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19) និងផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ពីវិធានការបង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា៖ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) អនុវត្តដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែកច្រមុះ ឬមាត់ ។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕ជាមួយនេះសាខាបានបន្តដឹកនាំអ្នកស្មគ្រ័ចិត្តចុះបិទខិតបណ្ណ័ផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ទាំងតូចទាំងសរុបចំនួន២០០សន្លឹកនិងបានឧបត្ថម្ភដល់អ្មកចូលរួមក្នុង១នាក់ៗក្រមា១ សាប៊ូដុសខ្លួន១ដុំ និងខិតបណ្ណ័មួយចំនួនផងដែរ។