• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃ​សុក្រ​ ៥រោច​ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០​ ក្រុមប្រតិបត្តិសាខា​ និងគណៈកម្មការវាយតម្លៃគំនូរបានធ្វើការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️ សន្តិភាព​ និង​កាកបាទក្រហមកម្ពុជា» ។ ក្រោយ​ពីបាន​ធ្វើ​ការផ្សព្វផ្សាយ​ និងណែនាំរួចមកមាន​សិស្សានុសិស្ស​ចំនួន២៥នាក់ ជ្រេីស​រើសពីសាលាបឋមសិក្សាចំនួន៥រួមមាន ៖
-សាលា​រៀន​គ្រូ​យើង​ ៥នាក់​
-សាលាបឋមសិក្សាស្ទឹងត្រែងក្រុង ៥នាក់​
-សាលាបឋមសិក្សាអនុវត្ត ៥នាក់
-សាលាបឋមសិក្សា សម្តេចក្រុងព្រះនរោត្តម រណឬទ្ធិ រាជានុកូល ៥នាក់
-សាលាបឋមសិក្សា​ ស្រះឫស្សីចំនួន៥នាក់​ ។

បន្ទាប់ពីធ្វើការវាយតម្លៃពីគណៈកម្មការប្រឡងគំនូរ​ យើងជ្រើសរើសបានគំនូរដែលទទួលបានជ័យលាភី​ចំនួន​៤នាក់​៖
១, កុមារា​ យី​ ចាន់​ឆាយឡុង​ រៀនថ្នាក់ទី៥​”ក”​ មកពីសាលាបឋមសិក្សាស្ទឹង​ត្រែង​ក្រុង​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ។
២,កុមារា​ ហួរ​ ជីងឡុង រៀនថ្នាក់ទី៦ “ក” មកពីសាលាបឋមសិក្សា​ អនុវត្ត​ ទទួល​បាន​ជ័យ​លាភី​លេខ​២​ ។
៣,កុមារី ទី​ ស្រី​នាង​ រៀនថ្នាក់ទី៦”ក”​មកពីសាលារៀន​គ្រូ​យេីង​ ទទួល​បាន​ជ័យ​លាភី​លេខ​៣ ។
៤,​កុមារា​ ពៅ​ សុវណ្ណរាជ​ រៀន​ថ្នាក់​ទី​៦​”ក”​ មកពី​សាលា​រៀន​គ្រូ​យើង​ ទទួល​បាន​ជ័យ​លាភី​លេខ​ ៣​ស្ទួន​ ។