• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ៦ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីប្រតិបត្តិសាខា បានចុះពិនិត្យការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ដើម្បីអបអរសាទរ ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន២ មានរួមមាន ៖
១/សាលាបឋមសិក្សា ត្បែងមានជ័យ មានកុមារា កុមារី ចូលរួមប្រឡងគំនូរ ចំនួន ៣២ នាក់ ។
២/សាលាបឋមសិក្សា ស្ងាពរ មានកុមារា កុមារី ចូលរួមប្រឡង ចំនួន ២២នាក់ ។
ព្រមទាំងបានប្រគល់សៀវភៅជូនសិស្សានុសិស្ស ចូលរួមប្រឡងគំនូរដោយក្នុងម្នាក់ៗ សៀវភៅ ២ក្បាល និង ប៊ិច ២ដើម ។