• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមម្ពុជា ប្រគល់ជែលចំនួន ៧៨៥កេស ស្នើនឹង១៥,៧០០ដប ជូនមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមស្រុក ក្នុងខេត្តរតនគិរី

នាព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រជែលចំនួន ៧៨៥កេស ស្នើនឹង១៥,៧០០ដប ជូន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពតាមស្រុក ក្នុងខេត្តរតនគិរី។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ដែលជាវីរជនជួរមុខ ក្នុងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព។ ឯកឧត្តមវេជ្ជ. សូមជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងជៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ តំណាងមន្ទីរពេទ្យបង្អែកខេត្ត និងណ្ឌលសុខភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជែលជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុភាព ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា៕