• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/3
2/3
3/3

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង

កក្រក​​ ៖​ នៅថ្ងៃពុធ ទី​ ២៦​ ខែកុម្ភៈ​​ ឆ្នាំ២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​​ បានចាត់ឱ្យសហការីចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយជាលើកទី​ ៤​ ចាប់តាំងពីឆ្នាំ២០១៧ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ​ ដែលមានកុមារ​កំព្រា ៤០នាក់​ និងបុគ្គលិក​ ៧នាក់ មានទីតាំង​ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។  ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើការគិតគូរ​ សួរសុខទុក្ខ​ក្តីអាណិត​ ស្រឡាញ់ចំពោះកុមារទាំងអស់​ និងថ្លែងនូវការកោតសរសេីរចំពោះសមាគម​ដែលប្រឹងប្រែង​អភិវឌ្ឍខ្លួនឱ្យរីកចម្រេីនជាលំដាប់​ ជាពិសេស​ ផ្តល់ការថែទាំ​ ផ្តល់អាហារ​ ការស្នាក់នៅ​ និងបញ្ជូនកុមារទៅសាលារៀន​យ៉ាងទៀងទាត់​ បង្ហាត់បង្រៀនកុមារឱ្យមានវិន័យ​ មានទម្លាប់​រស់នៅល្អ និងមានសុជីវធម៌​ ព្រមទាំងស្វះស្វែង​ចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។

ទន្ទឹមនឹងនេះ​ លោកជំទាវអគ្គលេខាធិការរងទី​១​ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្មួយៗចៅៗ​កុមារទាំងអស់​ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ​ ទម្លាប់ហូបស្អាត​ និងផឹកទឹកដាំឆ្អិន​ ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមក និងត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ​ ឬការប្រើប្រាស់គ្រឿងញៀន​ ហេីយត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យពូកែ​ដេីម្បីអនាគតរុងរឿង ហេីយក្លាយជាពលរដ្ឋល្អ​ និងជា​ធនធានមនុស្ស​របស់សង្គមជាតិ។

ទន្ទឹមនឹងនេះ កុមារ​និងបុគ្គលិកទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ​ លើកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹម​ដល់កុមារកំព្រា​ជាបន្តបន្ទាប់​។ កុមារទាំងអស់បានថ្លែងព្រមៗគ្នាដោយក្តីរំភេីប​ថា​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។

អំណោយដែលបានផ្តល់ជូនសមាគម រួមមាន ៖ អង្ករ ២តោន​ មី ៣០កេស ត្រីខ ៥០០កំប៉ុង ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប​ ទឹកក្រូច​ ១០កេស ទឹកសុទ្ធ​ ១០កេស​ សាប៊ូដុសខ្លួន-សាប៊ូកក់​សក់​ និងថវិកា ៥លានរៀល​។ ដោយឡែក កុមារទាំង ៤០នាក់ ម្នាក់ៗទទួលបាន ៖ ឃីត​ (មុង ភួយ សារុង ក្រមា​ អាវយឺត)​ ១ឃីត និងថវិកា ៥ម៉ឺន​រៀល​។​ រីឯ​ បុគ្គលិក​ ៧នាក់​ ម្នាក់ៗទទួលបាន​ ៖​ (មុង ភួយ សារុង ក្រមា​ អាវយឺត)​ ១ឃីត និងថវិកា​ ១០ម៉ឺនរៀល​៕