• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន៦ និងស្ថានីយ៍លាងដៃចំនួន៤ ក្នុងខេត្តពោធិ៍សាត់

អណ្តូងទឹកស្អាតចំនួន៦ និងស្ថានីយ៍លាងដៃចំនួន៤ នៅខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានរបស់លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា នាថ្ងៃទី​២៦​ តុលា ​២០២១។ តាមប្រសាសន៍របស់លោកជំទាវ ហួន ច័ន្ទបូរ៉ាបានឲ្យដឹងថាជំនួយអណ្តូងទឹកនិងស្ថានីយ៍លាងដៃទាំងនេះជា ទឹកចិត្តរបស់កាកបាទក្រហមសិង្ហបុរី ផ្តល់តាមរយៈកាកបាទក្រហមកម្ពុជា ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សាលាមត្តេយ្យពោធិ៍សាត់ មានសិស្សច្រើនតែ ពុំមានលទ្ធភាពសាងសង់សម្រាប់ជួយដល់កុមារៗ និងសិស្សៗ។

សូមបញ្ជាក់ថា អំណោយអណ្តូងទឹកស្អាតចំនួន ១១, ស្ថានីយ៍លាងដៃ ចំនួន២១, បង្គន់អនាម័យថ្មីចំនួន ៩ និងជួសជុលបង្គាន់អនាម័យចាស់ចំនួន៣ នូវតាមសាលារៀនគោលដៅនៅក្នុងខេត្តពោធិ៍សាត់ ដែលឧបត្ថម្ភថវិកាដោយ កាកបាទក្រហមសង្ហបុរី តាមរយៈកាកបាទក្រហមកម្ពុជា សរុបជាទឹកប្រាក់ចំនួន ៧៥.០០០ ដុល្លារអាមេរិក៕