• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ផ្តល់ម៉ាស់ ជែល(ដប) និង ជែល(ថង់) ជូនដល់មន្ទីរពេទ្យចំនួន ២ ក្នុងរាជធានីភ្នំពេញ

នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ចំនួន ៣០កេស,​ ជែល (ដប) ចំនួន​ ៩០កេស​ និងជែល(ថង់) ចំនួន ៣០កេស ជូនដល់មន្ទីរពេទ្យចំនួន២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ ដែលជាវីរជនជួរមុខ មានភាពឈ្លាសវៃក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។ លោកជំទាវ សូមជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យសូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងជៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានោះ តំណាងមន្ទីរពេទ្យ ដែលអញ្ជើញមកទទួលម៉ាស់ និងជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចផ្តល់សម្ភារដ៏មានសារសំខាន់នេះជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់នានា។

សូមបញ្ជាក់ថា​ សម្ភារដែលបានប្រគល់ជូនមន្ទីរពេទ្យនីមួយៗ រួមមាន៖

-មន្ទីរពេទ្យព្រះអង្គឌួង៖ ម៉ាស់ ចំនួន ១៥កេស,​ ជែល(ដប) ចំនួន ៤០កេស, ជែល(ថង់) ចំនួន ១០កេស ។

-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ៖ ម៉ាស់ ចំនួន ១៥កេស, ជែល(ដប) ចំនួន ៥០កេស, ជែល(ថង់) ចំនួន ២០កេស ៕