• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅក្នុងខេត្តប៉ៃលិន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន គឺជាសាខាទី៤ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន៣រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានទទួលរួចហើយ

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា រួមជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននិងកំពុងចេញ ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕