• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៣ ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ

នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះទៅប្រចាំការបំពេញការងារផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំប្រតិបត្តិការដោយផ្ទាល់តែម្តង។

ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ៕